ការដកស្រង់សង្កថា ពិធីសម្ពោធមហាកុដិ តេជោរ៉ានីរតនៈ វត្តប្រជុំនទី (ហៅវត្តក្រពើហា)
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា រីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមហាកុដិដ៏ធំ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា។ ខ្ញុំព្រះករុណាខ្ញុំ សុំអរព្រះគុណចំពោះ ព្រះតេជព្រះគុណព្រះចៅអធិការ ញ៉ែម សុភ័ក្រ្ត ដែលបានផ្តល់កិត្តិយសឲ្យ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវមហាកុដិ ដែលដាក់ឈ្មោះថា តេជោរ៉ានីរតនៈ។ កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០០៨ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះ ដើម្បីកាត់ប្ញសសីមា ដោយពេលនោះក៏បានប្រកាសកសាងនូវសមិទ្ធផលមួយចំនួន រាប់ទាំងមហាកុដិនេះផងដែរ។ ចំណងទាក់ទង រវាងពុទ្ធិចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ ខ្ញុំព្រះករុណាខ្ញុំ ស្តាប់ដោយយកចិត្តទុកដាក់ អំពីវឌ្ឍនភាពទាំងឡាយនៅក្នុងក្របខណ្ឌខេត្ត ក៏ដូចជា … Continue reading ការដកស្រង់សង្កថា ពិធីសម្ពោធមហាកុដិ តេជោរ៉ានីរតនៈ វត្តប្រជុំនទី (ហៅវត្តក្រពើហា)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed